បណ្ដាសកម្មភាពរបស់សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣

Chia sẻ
(VOV WORLD)_ នារសៀលថ្ងៃទី ២៩ តុលា  រដ្ឋសភា​  ​
វៀតណាម​បាន​ធ្វើការតាមក្រុម  ដើម្បី ពិភាក្សា អំពី 
ពង្រៀងសេចក្ដីសម្រេចិត្ត   ការបោះឆ្នោត​ទំនុក​ទុកចិត្ត 
ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភានិងក្រុមប្រឹក្សារ​ 
ប្រជាជន ជ្រើសរើស ឬអនុម័ត។ ​ការកសាង​សេចក្ដី​ សម្រេចចិត្តនេះគឺសំដៅ បង្កើនលទ្ធផលរបស់ស្ថាប័ន អំណាច រដ្ឋ ស្ថាប័នដំណាងរបស់ប្រជាជន។

(VOV WORLD)_ នារសៀលថ្ងៃទី ២៩ តុលា  រដ្ឋសភា ​វៀតណាម​បាន​ធ្វើការ
តាមក្រុម  ដើម្បី ពិភាក្សា អំពីពង្រៀងសេចក្ដីសម្រេចិត្ត   ការបោះឆ្នោត​ទំនុក​ទុកចិត្ត  ចំពោះអ្នកកាន់ដំណែង  ដោយរដ្ឋសភា ​និងក្រុមប្រឹក្សារ​ប្រជាជន ជ្រើសរើស ឬអនុ
ម័ត។ ​ការកសាងសេចក្ដីសម្រេចចិត្តនេះគឺសំដៅ បង្កើនលទ្ធផលរបស់ស្ថាប័ន អំ
ណាច រដ្ឋ ស្ថាប័នដំណាងរបស់ប្រជាជន។

បណ្ដាសកម្មភាពរបស់សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
​សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣(internet)


ស្ដីពីសិទ្ធិអំណាច និងក្របខ័ណ្ឌរបស់បណ្ដាអ្នកត្រូវបានបោះឆ្នោតទំនុកទុកចិត្ត
 គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានស្នើថា៖ រដ្ឋសភាបោះឆ្នោតទំនុក
ទុកចិត្តចំពោះ ៖ ប្រធានរដ្ឋសភា បណ្ដាអនុប្រធានរដ្ឋសភា ប្រធានរដ្ឋអនុប្រធានរដ្ឋ 
នាយករដ្ឋមន្ត្រី បណ្ដាឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីផ្សេងៗ​ទៀត…ជាដើម។ លោក
 Tran Dinh Nha សមាជិកសភាខេត្ត Thua thien Hue បានផ្តល់មតិថា៖

          “ ខ្ញុំគិតថា៖ ការបោះឆ្នោតទំនុកទុកចិត្តមាន២ផ្នែក ​គឺ មានទំនុកទុកចិត្តឬ​មិនមាន
ទំនុកទុកចិត្ត។ ហេតុអ្វី យើងនាំចេញ៤កំរិត៖ទំនុកទុកចិត្តខ្ពស់ មធ្យមទាប និងមិនមាន
មតិ។ ​ចំពោះបណ្ដាអ្នកមានទំនុកទុកចិត្តទាប យើងត្រូវធ្វើ​បោះឆ្នោតមិន​ទំនុកទុកចិត្ត  ប្រសិនបើគេមិនលាលែងពីដំណែង។ ”

          មុននោះ នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានធ្វើការនោសាលប្រជុំ ដើម្បី​ស្ដាប់សេចក្ដី ព្រៀង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ និង ​ពង្រៀងសេចក្ដី​សម្រេចិត្ត  អំពីការស្ទង់ មតិរបស់ប្រជាជន អំពី សេចក្ដីព្រៀង ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ រដ្ឋសភា​ក៏​បានពិនិត្យមើលអំពីគំរោងច្បាប់ចំនួន៥ ក្នុងនោះ មានគំរោងច្បាប់ដីធ្លី (វិសោធនកម្ម ) 
ច្បាប់ បង្កា ​ប្រឆាំងភេរវកម្ម…ជាដើម៕ 

ប្រតិកម្មទៅវិញ